ព្រះត្រៃបិដក ភាគ ៨០

ចេតនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ ចេតនា​កើតអំពី​មនោ​សម្ផ័​ស្ស សង្ខារក្ខន្ធ មាន​ប្រការ ២៤ យ៉ាងនេះ​ឯង។
 [៧២] សង្ខារក្ខន្ធ​មាន​ប្រការ ៣០ គឺ សង្ខារក្ខន្ធ ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន សង្ខារក្ខន្ធ​ព្រោះ​សោ​តសម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ឃាន​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​កា​យស​ម្ផ័ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន ចេតនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ ចេតនា​កើតអំពី​មនោ​សម្ផ័​ស្ស សង្ខារក្ខន្ធ​មាន​ប្រការ ៣០ យ៉ាងនេះ​ឯង។
 [៧៣] សង្ខារក្ខន្ធ មាន​ច្រើនប្រការ គឺ សង្ខារក្ខន្ធ ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន សង្ខារក្ខន្ធ ព្រោះ​សោ​តសម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ឃាន​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​កា​យស​ម្ផ័ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​មនោ​សម្ផ័​ស្ស ជា​បច្ច័យ
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637647207396864922
ទៅកាន់ទំព័រ៖