ព្រះត្រៃបិដក ភាគ ៨០

។បេ។ ចេតនា​កើតអំពី​មនោ​សម្ផ័​ស្ស សង្ខារក្ខន្ធ​មាន​ច្រើនប្រការ​យ៉ាងនេះ​ឯង។
នេះ​ហៅថា សង្ខារក្ខន្ធ។
បណ្តា​ខន្ធ​ទាំង ៥ នោះ វិញ្ញាណក្ខន្ធ តើ​ដូចម្តេច។
 [៧៤] វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ​មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ​មានហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៤ គឺ វិញ្ញាណក្ខន្ធ ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៥ គឺ វិញ្ញាណក្ខន្ធ​ប្រកបដោយ​សុខិន្រ្ទិយ​ក៏​មាន ប្រកបដោយ​ទុក្ខិន្រ្ទិយ​ក៏​មាន ប្រកបដោយ​សោមនស្សិន្រ្ទិយ​ក៏​មាន ប្រកបដោយ​ទោមនស្សិន្រ្ទិយ​ក៏​មាន ប្រកបដោយ​ឧបេក្ខិន្រ្ទិយ​ក៏​មាន។ វិញ្ញាណក្ខន្ធ​មាន​ប្រការ ៦ គឺ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ វិញ្ញាណក្ខន្ធ មាន​ប្រការ ៦ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៧ គឺ ចក្ខុវិញ្ញាណ។បេ។ កាយវិញ្ញាណ មនោ​ធាតុ មនោវិញ្ញាណ​ធាតុ
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637647208000146113
ទៅកាន់ទំព័រ៖