ព្រះត្រៃបិដក ភាគ ៨០

វិញ្ញាណក្ខន្ធ​មាន​ប្រការ ៧ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៨ គឺ ចក្ខុវិញ្ញាណ។បេ។ កាយវិញ្ញាណ កើត​ព្រមដោយ​សុខ​ក៏​មាន កើត​ព្រមដោយ​ទុក្ខ​ក៏​មាន មនោ​ធាតុ មនោវិញ្ញាណ​ធាតុ វិញ្ញាណក្ខន្ធ មាន​ប្រការ ៨ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៩ គឺ ចក្ខុវិញ្ញាណ។បេ។ កាយវិញ្ញាណ មនោ​ធាតុ មនោវិញ្ញាណ​ធាតុ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន វិញ្ញាណក្ខន្ធ មាន​ប្រការ ៩ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ គឺ ចក្ខុវិញ្ញាណ។បេ។ កាយវិញ្ញាណ កើត​ព្រមដោយ​សុខ​ក៏​មាន កើត​ព្រមដោយ​ទុក្ខ​ក៏​មាន មនោ​ធាតុ មនោវិញ្ញាណ​ធាតុ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។
 [៧៥] វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ មានហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ៣ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637647208293739866
ទៅកាន់ទំព័រ៖