ព្រះត្រៃបិដក ភាគ ៨០

មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មាន​សភាព​តូចឆ្មារ​ក៏​មាន ដល់​នូវ​សភាព​ធំ​ក៏​មាន ប្រមាណ​មិនបាន​ក៏​មាន មាន​អារម្មណ៍​តូច​ឆា្ម​រក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន ថោកទាប​ក៏​មាន កណ្តាល​ក៏​មាន ឧត្តម​ក៏​មាន មាន​សភាព​ខុស និង​ទៀង​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មាន​សភាព​មិន​ទៀង​ក៏​មាន មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន ប្រុងនឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ជា​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។
 [៧៦] វិញ្ញាណក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ​មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ​ប្រកបដោយ​ហេតុ​ក៏​មាន ប្រាសចាក​ហេតុ​ក៏​មាន មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិនមែន​ហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ក៏​មាន ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន ដែល​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637647208759052524
ទៅកាន់ទំព័រ៖