ព្រះត្រៃបិដក ភាគ ៨០

ទូ​រេ​សញ្ញា​កី្ត សន្តិ​កេស​ញ្ញា​ក្តី នេះ​ហៅថា សញ្ញាខន្ធ ព្រោះ​ប្រមូល​រួបរួម​នូវ​សញ្ញា​នោះ ក្នុង​ទី​ជាមួយ​គា្ន។
 [១៥] បណា្ត​សញ្ញា​ទាំងនោះ សញ្ញា​ជា​អតីត តើ​ដូចម្តេច។ សញ្ញា​ណា​កន្លងទៅ រលត់​ទៅ បា្រ​សទៅ ប្រែប្រួល​ទៅ អស់​ទៅ បាត់បង់​ទៅ កើត​ហើយ​ប្រាស​ទៅវិញ ជា​អតីត សង្គ្រោះ​ដោយ​ចំណែក​ជា​អតីត បាន​ដល់​សញ្ញា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស សញ្ញា​កើតអំពី​សោ​តសម្ផ័​ស្ស សញ្ញា​កើតអំពី​ឃាន​សម្ផ័​ស្ស សញ្ញា​កើតអំពី​ជិ​វា្ហ​សម្ផ័​ស្ស សញ្ញា​កើតអំពី​កា​យស​ម្ផ័ស្ស សញ្ញា​កើតអំពី​មនោ​សម្ផ័​ស្ស នេះ​ហៅថា សញ្ញា​ជា​អតីត។ បណា្ត​សញ្ញា​ទាំងនោះ សញ្ញា​ជា​អនាគត តើ​ដូចម្តេច។ សញ្ញា​ណា​មិនទាន់​កើត មិនទាន់​មាន មិនទាន់​ដុះដាល មិនទាន់​វិល​មក មិនទាន់​ត្រឡប់​មក មិន​ទាន់​បា្រ​កដ មិនទាន់​លេចឡើង មិនទាន់​ដុះឡើង មិនទាន់​តាំង​ឡើង មិនទាន់​ស្ទុះឡើង ជា​អនាគត សង្គ្រោះ​ដោយ​ចំណែក​ជា​អនាគត បាន​ដល់​សញ្ញា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ សញ្ញា​កើតអំពី​មនោ​សម្ផ័​ស្ស នេះ​ហៅថា សញ្ញា​ជា​អនាគត។ បណា្ត​សញ្ញា​ទាំងនោះ សញ្ញា​ជា​បច្ចុប្បន្ន តើ​ដូចម្តេច។ សញ្ញា​ណា កំពុង​កើត កំពុង​មាន កំពុង​ដុះដាល កំពុង​វិល​មក កំពុង​ត្រឡប់​មក កំ​ពុង​បា្រ​កដ កំពុង​លេចឡើង កំពុង​ដុះឡើង កំពុង​តាំង​ឡើង កំពុង​ស្ទុះឡើង ជា​បច្ចុប្បន្ន សង្គ្រោះ​ដោយ​ចំណែក​ជា​បច្ចុប្បន្ន បាន​ដល់​សញ្ញា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ សញ្ញា​កើតអំពី​មនោ​សម្ផ័​ស្ស នេះ​ហៅ សញ្ញា​ជា​បច្ចុប្បន្ន។
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637647155129672290
ទៅកាន់ទំព័រ៖