ព្រះត្រៃបិដក ភាគ ៨០

ដែល​មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន មិន​មាន​អាសវៈ​ក៏​មាន ប្រកបដោយ​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ ទាំង​មិនមែន​អាសវៈ​ក៏​មាន ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ប្រកបដោយ​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន ប្រកបដោយ​គន្ថៈ​ក៏​មាន ប្រាសចាក​គន្ថៈ​ក៏​មាន ប្រាសចាក​គន្ថៈ តែ​ជាស​ភាព​ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ប្រាសចាក​គន្ថៈ ទាំង​ជាស​ភាព​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ប្រកបដោយ​ឱឃៈ​ក៏​មាន ប្រាសចាក​ឱឃៈ​ក៏​មាន ប្រាសចាក​ឱឃៈ តែ​ជាស​ភាព​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ប្រាសចាក​ឱឃៈ ទាំង​ជាស​ភាព​ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ដែល​យោ​គៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ប្រកបដោយ​យោ​គៈ​ក៏​មាន ប្រាសចាក​យោ​គៈ​ក៏​មាន ប្រាសចាក​យោ​គៈ តែ​ជាស​ភាព​ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637647208971709379
ទៅកាន់ទំព័រ៖