ព្រះត្រៃបិដក ភាគ ៨០
ប្រាសចាកយោគៈ ទាំងជាសភាពដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ដែលបរាមាសៈស្ទាបអង្អែលក៏មាន ដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែជាសភាពដែលបរាមាសស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាសភាពដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាកចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន សៅ ហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន
ID: 637647209175146218
ទៅកាន់ទំព័រ៖