ព្រះត្រៃបិដក ភាគ ៨០

គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន កើត​ព្រមដោយ​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន កើត​ព្រមដោយ​បីតិ​ក៏​មាន មិនកើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន មិនកើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិនកើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន ជា​កាមាវចរ​ក៏​មាន មិនមែន​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន មិនមែន​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន មិនមែន​អរូបាវចរ​ក៏​មាន ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន ជា​និយ្យានិកៈ​ក៏​មាន ជា​អនិយ្យានិកៈ​ក៏​មាន ជា​និ​យតៈ​ក៏​មាន ជា​អនិយតៈ​ក៏​មាន ជា​ឧត្តរៈ​ក៏​មាន ជា​អនុ​ត្ត​រៈ​ក៏​មាន ប្រកបដោយ​រណៈ​ក៏​មាន ជា​អរណៈ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637647209384833624
ទៅកាន់ទំព័រ៖