ព្រះត្រៃបិដក ភាគ ៨០

វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ មានហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។បេ។ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយ​រណៈ​ក៏​មាន ជា​អរណៈ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។បេ។ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។

ចប់ តិក​មូល​កៈ។

ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637647209843740025
ទៅកាន់ទំព័រ៖