ព្រះត្រៃបិដក ភាគ ៨០
[៧៩] វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ វិញ្ញាក្ខន្ធមានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធមានប្រការមួយ បានដល់ វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ មិនមានហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជា ធម៌មានវិបាកជាប្រក្រតីក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ
ID: 637647210060614972
ទៅកាន់ទំព័រ៖