ព្រះត្រៃបិដក ភាគ ៨០

វិញ្ញាណក្ខន្ធ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ដែល​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ដែល​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ​ដែល​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ដែល​សៅហ្មង​ហើយ ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន សៅហ្មង​ហើយ តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​សៅហ្មង​ហើយ ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ ប្រកបដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន មិន​មាន​អាសវៈ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637647210274364857
ទៅកាន់ទំព័រ៖