ព្រះត្រៃបិដក ភាគ ៨០

មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ ប្រកបដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយ​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ ប្រកបដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ​ជា​របស់​សេក្ខបុគ្គល​ក៏​មាន ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ​ប្រកបដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន។
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637647210661239959
ទៅកាន់ទំព័រ៖