ព្រះត្រៃបិដក ភាគ ៨០

វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ មាន​សភាព​តូចឆ្មារ​ក៏​មាន ដល់​នូវ​សភាព​ធំ​ក៏​មាន ប្រមាណ​មិនបាន​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ​ប្រកបដោយ​ផស្ស។ វិញ្ញាណក្ខន្ធ​មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយ​គន្ថៈ​ក៏​មាន ប្រាសចាក​គន្ថៈ​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ ប្រកបដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ ដែល​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ប្រាសចាក​គន្ថៈ ទាំង​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ថោកទាប​ក៏​មាន កណ្តាល​ក៏​មាន ឧត្តម​ក៏​មាន។បេ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វិញ្ញាណក្ខន្ធ ប្រកបដោយ​ផស្សៈ។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២ គឺ វិញ្ញាណក្ខន្ធ ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៣ គឺ​វិញ្ញាណក្ខន្ធ មាន​សភាព​ខុស និង​ទៀង​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មិន​ទៀង​ក៏​មាន។បេ។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637647210850771216
ទៅកាន់ទំព័រ៖