ព្រះត្រៃបិដក ភាគ ៨០

អភិធម្មបិដក
វិភង្គ បឋម​ភាគ
សូ​មន​មសា្ករ ចំពោះ​ព្រះមានព្រះភាគ អរហ​ន្ត​សមា្មសម្ពុទ្ឋ​អង្គ​នោះ។

ខន្ធ​វិភង្គ


 [១] ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សងា្ខ​រក្ខ​ន្ធ វិញ្ញាណក្ខន្ធ។
 [២] បណា្ត​ខន្ធ​ទាំង ៥ នោះ រូបក្ខន្ធ តើ​ដូ​ចមេ្តច។ រូប​ណាមួយ​ជា​អតីត អនាគត បច្ចុប្បន្ន ដែល​ជា​អជ្ឈត្ត​រូប (រូប​ខាងក្នុង) កី្ត ពហិ​ទ្ធា​រូប (រូប​ខាងក្រៅ) កី្ត ឱឡារិករូប (រូប​គ្រោតគ្រាត) ក្តី សុខុមរូប (រូប​លិ្អ​ត) កី្ត ហីន​រូប (រូប​ថោកទាប) ក្តី បណីត​រូប (រូ​បថៃ្ល​ថា្ល) ក្តី ទូ​រេ​រូប (រូប​ក្នុង​ទី​ឆ្ងាយ) ក្តី សនិ្ត​កេរូ​ប (រូប​ក្នុង​ទី​ជិត) កី្ត នេះ​ហៅថា រូបក្ខន្ធ ព្រោះ​ប្រមូល​រួបរួម​នូវ​រូប​ទាំងអស់​នោះ ក្នុង​ទី​ជាមួយ​គា្ន។
 [៣] បណា្ត​រូប​ទាំងនោះ រូប​ជា​អតីត តើ​ដូ​ចមេ្តច។ រូប​ណា​កន្លងទៅ រលត់​ទៅ ប្រាស​ទៅ ប្រែប្រួល​ទៅ អស់​ទៅ បាត់បង់​ទៅ កើត​ហើយ​បា្រ​សទៅ​វិញ ជា​អតីត សង្គ្រោះ​ដោយ​ចំណែក​ជា​អតីត បាន​ដល់​មហាភូតរូប ៤ ផង ឧបា​ទាយ​រូប​នៃ​មហាភូតរូប ៤ ផង នេះ​ហៅថា រូប​ជា​អតីត។ បណា្ត​រូប​ទាំងនោះ រូប​ជា​អនាគត តើ​ដូ​ចមេ្តច។ រូប​ណា​មិនទាន់​កើត មិនទាន់​មាន មិនទាន់​ដុះដាល មិនទាន់​វិល​មក មិនទាន់​ត្រឡប់​មក មិន​ទាន់​បា្រ​កដ មិនទាន់​លេចឡើង មិនទាន់​ដុះឡើង មិនទាន់​តាំង​ឡើង
ទំព័រទី ១ | បន្ទាប់
ID: 637647132211680385
ទៅកាន់ទំព័រ៖