ព្រះត្រៃបិដក ភាគ ៨០

អាយតន​វិភង្គ


 [៩៧] អាយតនៈ ១២ គឺ ចក្ខា​យតនៈ រូបាយតនៈ សោតាយតនៈ សទ្ទាយតនៈ ឃានាយតនៈ គន្ធាយតនៈ ជិវ្ហាយតនៈ រសាយតនៈ កាយាយតនៈ ផោដ្ឋព្វា​យតនៈ មនាយតនៈ ធម្មាយតនៈ។
 [៩៨] ភ្នែក មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល រូប​មិន​ទៀង​ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល ត្រចៀក​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល សំឡេង​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល ច្រមុះ​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល ក្លិន​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល អណ្តាត​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល រស​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល កាយ​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល សម្ផ័​ស្ស​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល មនោ​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល ធម៌​មិន​ទៀង ជា​ទុក្ខ ជា​របស់​សោះសូន្យ មាន​សភាព​ប្រែប្រួល។

ចប់ សុត្តន្ត​ភា​ជនីយ។

ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637647217804854705
ទៅកាន់ទំព័រ៖