ព្រះត្រៃបិដក ភាគ ៨០
ជាអប្បដិឃៈ រាល់បញ្ចូលក្នុងធម្មាយតនៈ។ បណ្តាអាយតនៈទាំងនោះអសង្ខតធាតុ តើដូចម្តេច។ ការអស់រាគៈ ការអស់ទោសៈ ការអស់មោហៈ នេះហៅថា អសង្ខតធាតុ។ នេះហៅថា ធម្មាយតនៈ។
ចប់ អភិធម្មភាជនីយ។
[១០១] អាយតនៈ ១២ គឺ ចក្ខាយតនៈ រូបាយតនៈ។បេ។ មនាយតនៈ ធម្មាយតនៈ។ បណ្តាអាយតនៈ ១២ អាយតនៈ ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវប៉ុន្មាន។
[១០២] អាយតនៈ ១០ ជាអព្យាក្រឹត អាយតនៈ ២ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថា ប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ មនាយតនៈ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ធម្មាយតនៈ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគប្បីពោលថា
ID: 637647218639541913
ទៅកាន់ទំព័រ៖