ព្រះត្រៃបិដក ភាគ ៨០

 [១៣១] ធាតុ ១៨ គឺ ចក្ខុ​ធាតុ រូបធាតុ ចក្ខុវិញ្ញាណ​ធាតុ សោត​ធាតុ សទ្ទ​ធាតុ សោតវិញ្ញាណ​ធាតុ ឃាន​ធាតុ គន្ធ​ធាតុ ឃានវិញ្ញាណ​ធាតុ ជិវ្ហា​ធាតុ រសធាតុ ជិវ្ហា​វិញ្ញាណ​ធាតុ កាយ​ធាតុ ផោដ្ឋព្វ​ធាតុ កាយវិញ្ញាណ​ធាតុ មនោ​ធាតុ ធម្មធាតុ មនោវិញ្ញាណ​ធាតុ។ បណ្តា​ធាតុ ១៨ នោះ ធាតុ​ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ប្រកបដោយ​សត្រូវ​ប៉ុន្មាន មិន​មាន​សត្រូវ​ប៉ុន្មាន។
 [១៣២] ធាតុ ១៦ ជា​អព្យាក្រឹត ធាតុ ២ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ ធាតុ ១០ មិន​គប្បី​ពោល​ថា ប្រកបដោយ​សុខវេទនា​ផង ថា​ប្រកបដោយ​ទុក្ខវេទនា​ផង ថា​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង​ឡើយ ធាតុ ៥ ប្រកបដោយ​អទុ​ក្ខម​សុខវេទនា កាយវិញ្ញាណ​ធាតុ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន មនោវិញ្ញាណ​ធាតុ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន ធម្មធាតុ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637647241204229465
ទៅកាន់ទំព័រ៖