ព្រះត្រៃបិដក ភាគ ៨០
ភិក្ខុមានចិត្តនឿយណាយចាកបីតិហើយ ប្រកបដោយឧបេក្ខា មានស្មារតីល្អ ជាអ្នកដឹងខ្លួនដោយប្រពៃ បានទទួលនូវសុខដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលដែលបានឈាន ទី៣ នោះថា បុគ្គលដែលបានឈាន ទី៣ រមែងប្រកបដោយឧបេក្ខា មានស្មារតីល្អ មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះហេតុនៃឈាន ទី៣ ណា ក៏បានដល់នូវឈាន ទី៣ នោះ ភិក្ខុបានលះបង់សុខ និងទុក្ខអស់ហើយ មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុន ក៏បានដល់នូវឈាន ទី៤ មានវេទនាមិនមែនទុក្ខ មិនមែនសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ នេះហៅថា សម្មាសមាធិ។ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។
ចប់ សុត្តន្តភាជនីយ។
[១៧១] សច្ចៈ ៤ គឺ ទុក្ខ ១ ទុក្ខសមុទ័យ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ១។
[១៧២] បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច។ តណ្ហា នេះហៅថា ទុក្ខសមុទ័យ។
ID: 637647251248459485
ទៅកាន់ទំព័រ៖