ព្រះត្រៃបិដក ភាគ ៨០

តាំងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត វិញ្ញាណ​របស់​បុគ្គល​មាន​សមា​បតិ្ត តាំងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​របស់​បុគ្គល​មាន​សមាបត្តិ វិញ្ញាណ​ប្រកបដោយ​អាសវៈ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​ប្រកបដោយ​អាសវៈ វិញ្ញាណ​មិន​មាន​អាសវៈ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​មិន​មាន​អាសវៈ នេះ​ហៅថា សនិ្ត​កេវិ​ញ្ញាណ មួយទៀត ទូ​រេ​វិញ្ញាណ បើ​ប្រៀបផ្ទឹម​នឹង​វិញ្ញា​ណនោះៗ បណិ្ឌ​តគប្បី​ឃើញថា ដូច​សនិ្ត​កេវិ​ញ្ញាណ​ដែរ។

ចប់ សុត្តន្ត​ភា​ជនីយ។


 [៣២] ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និង​វិញ្ញាណក្ខន្ធ។
បណ្តា​ខន្ធ​ទាំងនោះ រូបក្ខន្ធ តើ​ដូចម្តេច។
 [៣៣] រូបក្ខន្ធ​មាន​ប្រការ ១ បាន​ដល់​រូប​ទាំងពួង មិនមែន​ហេតុ ឥត​ហេតុ បា្រស​ចាក​ហេតុ ប្រកបដោយ​បច្ច័យ ត្រូវ​បច្ច័យ​តាក់តែង រូប​ជា​លោកិយ ប្រកបដោយ​អាសវៈ ជា​ប្រយោជន៍​ដល់​សំយោជនៈ ដែល​គន្ថៈ​គប្បី​ដោត​ក្រង ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ដែល​បរា​មា​សៈ​សា្ទប​អងែ្អល ជា​ប្រយោជន៍​ដល់​ឧបាទាន គួរ​ដល់​សេ​ចកី្ត​សៅហ្មង ជា​អព្យាក្រឹត មិនមែន​អារម្មណ៍ មិនមែន​ចេតសិក ប្រាសចាក​ចិត្ត ជាស​ភាវៈ​មិនមែន​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ជា​រូប​មិន​សៅហ្មង តែ​គួរ​ដល់​សេ​ចកី្ត​សៅហ្មង
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637647158989203657
ទៅកាន់ទំព័រ៖