ព្រះត្រៃបិដក ភាគ ៨០

ឥន្ទ្រិយ​វិភង្គ


 [២៣៦] ឥន្ទ្រិយ ២២ គឺ ចក្ខុន្ទ្រិយ (ឥន្ទ្រិយ គឺ​ភ្នែក) សោ​តិ​ន្ទ្រិយ (ឥន្ទ្រិយ គឺ​ត្រចៀក) ឃា​និ​ន្ទ្រិយ (ឥន្ទ្រិយ គឺ​ច្រមុះ) ជិ​វិ្ហន្ទ្រិយ (ឥន្ទ្រិយ គឺ​អណ្តាត) កាយិន្ទ្រិយ (ឥន្ទ្រិយ គឺ​កាយ) មនិន្ទ្រិយ (ឥន្ទ្រិយ គឺ​ចិត្ត) ឥត្ថិន្ទ្រិយ (ឥន្ទ្រិយ គឺ​ភេទ​ស្រី) បុរិ​សិន្ទ្រិយ (ឥន្ទ្រិយ គឺ​ភេទប្រុស) ជីវិតិន្ទ្រិយ (ឥន្ទ្រិយ គឺ​ជីវិត) សុ​ខិន្ទ្រិយ (ឥន្ទ្រិយ គឺ​សុខ) ទុ​ក្ខិន្ទ្រិយ (ឥន្ទ្រិយ គឺ​ទុក្ខ) សោ​មនស្សិ​ន្ទ្រិយ (ឥន្ទ្រិយ គឺ​សោមនស្ស) ទោ​មនស្សិ​ន្ទ្រិយ (ឥន្ទ្រិយ គឺ​ទោមនស្ស) ឧបេ​ក្ខិន្ទ្រិយ (ឥន្ទ្រិយ គឺ​ឧបេក្ខា) សទ្ធិន្ទ្រិយ (ឥន្ទ្រិយ គឺ​សទ្ធា) វីរិយិ​ន្ទ្រិយ (ឥន្ទ្រិយ គឺ​វីរិយៈ) សតិ​ន្ទ្រិយ (ឥន្ទ្រិយ គឺ​សតិ) សមា​ធិន្ទ្រិយ (ឥន្ទ្រិយ គឺ​សមាធិ) បញ្ញិ​ន្ទ្រិយ (ឥន្ទ្រិយ គឺ​បញ្ញា) អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ(១) អញ្ញិ​ន្ទ្រិយ(២) អញ្ញាតា​វិន្ទ្រិយ(៣)
 [២៣៧] បណ្តា​ឥន្ទ្រិយ​ទាំងនោះ ចក្ខុន្ទ្រិយ តើ​ដូ​ចមេ្តច។ ចក្ខុ​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត ទាំង ៤។បេ។ ហៅថា ស្រុក​ទំនេរ​ក៏បាន នេះ​ហៅថា ចក្ខុន្ទ្រិយ។ បណ្តា​ឥន្ទ្រិយ​ទាំងនោះ
(១) ឥន្ទ្រិយ​របស់​បុគ្គល​ដែល​ប្រតិបត្តិ​ដោយ​គិតថា អាត្មាអញ​នឹង​ដឹង​ច្បាស់​នូវ​ធម៌ ដែល​ជន​ដទៃ​មិនដឹង​ហើយ គឺ​អមត​និព្វាន ឬចតុ​ស្ស​ច្ច​ធម៌។ (២) ឥន្ទ្រិយ​គឺ​ការ​ដឹង​ច្បាស់​នូវ​អមត​និព្វាន ឬចតុ​ស្ស​ច្ច​ធម៌។ (៣) ឥន្ទ្រិយ​របស់​បុគ្គល​អ្នកដឹង​ច្បាស់​នូវ​អមត​និព្វាន ឬចតុ​ស្ស​ច្ច​ធម៌ គឺ​ព្រះ​ខីណាស្រព ដែល​មាន​ញាណ​កិច្ច​សម្រេច​ហើយ ក្នុង​សច្ចៈ​ទាំង ៤។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637647277877365601
ទៅកាន់ទំព័រ៖