ព្រះត្រៃបិដក ភាគ ៨០

នូវ​ធម៌​ទាំងនោះ របស់​បុគ្គល​អ្នកដឹង​ច្បាស់​ទាំងឡាយ។បេ។ សេចក្តី​មិន​វង្វេង គឺ​ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពា​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅ​ថា​អញ្ញាតា​វិន្ទ្រិយ។

ចប់ អភិធម្ម​ភា​ជនីយ។


 [២៤២] ឥន្ទ្រិយ ២២ គឺ​ចក្ខុន្ទ្រិយ សោ​តិ​ន្ទ្រិយ ឃា​និ​ន្ទ្រិយ ជី​វិ្ហន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិ​សិន្ទ្រិយ ជីវិតិន្ទ្រិយ សុ​ខិន្ទ្រិយ ទុ​ក្ខិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ទោ​មនស្សិ​ន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ អញ្ញិ​ន្ទ្រិយ អញ្ញាតា​វិន្ទ្រិយ។ បណ្តា​ឥន្ទ្រិយ ២២ ឥន្ទ្រិយ​ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ប្រកបដោយ​សត្រូវ​ប៉ុន្មាន មិន​មាន​សត្រូវ​ប៉ុន្មាន។
 [២៤៣] ឥន្ទ្រិយ ១០ ជា​អព្យាក្រឹត ទោ​មនស្សិ​ន្ទ្រិយ ជាអកុសល អនញ្ញ​តញ្ញស្សា​មី​តិ​ន្ទ្រិយ ជាអកុសល ឥន្ទ្រិយ ៤ ជាកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន ឥន្ទ្រិយ ៦ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637647279199709412
ទៅកាន់ទំព័រ៖