ព្រះត្រៃបិដក ភាគ ៨១
[១៣៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវមគ្គ ដើម្បីកើតក្នុងអរូបភព កន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ព្រោះលះបង់សុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ជាកុសល បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនៈ ជាវិបាក ព្រោះភាពនៃអរូបាវចរកុសលកម្មនោះឯង ដែលសត្វធ្វើហើយ សន្សំហើយ ដោយប្រការទាំងពួង ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ព្រោះលះបង់សុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ID: 637647402466608957
ទៅកាន់ទំព័រ៖