ព្រះត្រៃបិដក ភាគ ៨១

 [១៣៦] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ចក្ខុវិញ្ញាណ​ជា​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍ កើតឡើង​ហើយ ព្រោះ​ភាព​នៃ​អកុសលកម្ម ដែល​សត្វ​ធ្វើ​ហើយ សន្សំ​ហើយ។បេ។ សោតវិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មានសម្លេង​ជា​អារម្មណ៍ កើតឡើង។បេ។ ឃានវិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​ក្លិន​ជា​អារម្មណ៍ កើតឡើង។បេ។ ជិវ្ហា​វិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​រស​ជា​អារម្មណ៍ កើតឡើង។បេ។ កាយវិញ្ញាណ ច្រឡំ​ដោយ​ទុក្ខ មាន​ផ្សព្វ​ជា​អារម្មណ៍ កើតឡើង ក្នុង​សម័យ​នោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១៣៧] បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637647402905202870
ទៅកាន់ទំព័រ៖