ព្រះត្រៃបិដក ភាគ ៨១
សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ កាយវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីមិនត្រេកអរ ប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ មិនជាទីត្រេកអរជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្ស ទុក្ខវេទនា មិនជាទីត្រេកអរ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែវេទនាចេញ នេះហៅថា ភពកើតមាន ព្រោះវេទនាជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១៣៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ ក្នុងសម័យ
ID: 637647403126765342
ទៅកាន់ទំព័រ៖