ព្រះត្រៃបិដក ភាគ ៨១
នោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១៣៩] បណ្តាបច្ចយាការទាំងនោះ សង្ខារ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរក៏មិនមែន សេចក្តីមិនត្រេកអរក៏មិនមែន ដែលប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនជាទុក្ខ មិនជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស អទុក្ខមសុខវេទនា ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ បណ្តាធម៌ទាំងនោះ
ID: 637647403353327806
ទៅកាន់ទំព័រ៖