ព្រះត្រៃបិដក ភាគ ៨១
អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ ការចុះស៊ប់ អាការចុះស៊ប់ ភាពចុះស៊ប់នៃចិត្ត ក្នុងអារម្មណ៍នោះណា នេះហៅថា អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ លើកតែអធិមោក្ខចេញ នេះហៅថា ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[១៤០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ អធិមោក្ខកើតមាន ព្រោះវេទនាជាបច្ច័យ
ID: 637647403591140306
ទៅកាន់ទំព័រ៖