ព្រះត្រៃបិដក ភាគ ៨១

មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង។បេ។ មនោវិញ្ញាណ​ធាតុ គ្រាន់តែ​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល ទាំង​មិនមែន​កម្មវិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង ក្នុង​សម័យ​នោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ អធិមោក្ខ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១៤៣] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា មនោវិញ្ញាណ​ធាតុ គ្រាន់តែ​ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល ទាំង​មិនមែន​កម្មវិបាក ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយ​ញាណ កើតឡើង។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637647404080833896
ទៅកាន់ទំព័រ៖