ព្រះត្រៃបិដក ភាគ ៨១

ជាហេតុ កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​មាន​ផស្សៈ​ជាហេតុ កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​មាន​វេទនា​ជាហេតុ កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន មាន​តណ្ហា​ជាហេតុ កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [២៥] សង្ខារ មាន​អវិជ្ជា​ជាហេតុ កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​មាន​សង្ខារ​ជាហេតុ កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​មានវិញ្ញាណ​ជាហេតុ កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ផស្សៈ​មាន​នាម​ជាហេតុ កើតមាន ព្រោះ​នាម​ជា​បច្ច័យ វេទនា​មាន​ផស្សៈ​ជាហេតុ កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​មាន​វេទនា​ជាហេតុ កើតមាន​ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន មាន​តណ្ហា​ជាហេតុ កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637647381308015256
ទៅកាន់ទំព័រ៖