ព្រះត្រៃបិដក ភាគ ៨១
ណា បុគ្គលចំរើននូវរូបាវចរជ្ឈាន ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក មានការនៅជាសុខ ក្នុងបច្ចុប្បន្ន ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ID: 637647404533328490
ទៅកាន់ទំព័រ៖