ព្រះត្រៃបិដក ភាគ ៨១
[២៦] សង្ខារមានអវិជ្ជាជាហេតុ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ មានសង្ខារជាហេតុ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម និងរូប មានវិញ្ញាណជាហេតុ កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ មាននាម និងរូបជាហេតុ កើតមាន ព្រោះនាម និងរូបជាបច្ច័យ ផស្សៈ មានអាយតនៈទី ៦ ជាហេតុ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាមានផស្សៈជាហេតុ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាមានវេទនាជាហេតុ កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទាន មានតណ្ហាជាហេតុ កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[២៧] សង្ខារ មានអវិជ្ជាជាហេតុ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ មានសង្ខារជាហេតុ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម និងរូប មានវិញ្ញាណជាហេតុ កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ មាននាម និងរូបជាហេតុ កើតមាន ព្រោះនាម និងរូបជាបច្ច័យ ផស្សៈ មានអាយតនៈ ៦ ជាហេតុ កើតមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនា មានផស្សៈជាហេតុ កើតមាន ព្រោះផស្សៈជាបច្ច័យ
ID: 637647381537859079
ទៅកាន់ទំព័រ៖