ព្រះត្រៃបិដក ភាគ ៨១

អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១៦០] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា បុគ្គល​ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​អរូបភព កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង ដែល​ច្រឡំ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ព្រោះ​លះបង់​នូវ​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​សម័យ​នោះ ផស្សៈ​ក៏​មាន។បេ។ អវិ​ក្ខេ​បៈ​ក៏​មាន ធម៌​ទាំងនេះ​ជាកុសល បុគ្គល​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ជា​វិបាក ដែល​ច្រឡំ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ដោយ​ប្រការ​ទាំងពួង ព្រោះ​ភាព​នៃ​អរូបាវចរ​កុសល​នោះ​ឯង ដែល​ខ្លួន​ធ្វើ​ហើយ សន្សំ​ហើយ ព្រោះ​លះបង់​នូវ​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637647407627400953
ទៅកាន់ទំព័រ៖