ព្រះត្រៃបិដក ភាគ ៨១
ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃធម៌ទាំងនុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ចប់ កុសលមូលកវិបាកនិទ្ទេស។
[១៦២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា ចក្ខុវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអកុសលមូលជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ភពកើតមាន ព្រោះវេទនាជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ID: 637647408135681648
ទៅកាន់ទំព័រ៖