ព្រះត្រៃបិដក ភាគ ៨១
[១៦៦] បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះអកុសលមូលជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះអកុសលមូលជាបច្ច័យ។
[១៦៧] បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះ ណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។
[១៦៨] បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។
[១៦៩] បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ។
[១៧០] បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ។
ID: 637647408925837978
ទៅកាន់ទំព័រ៖