ព្រះត្រៃបិដក ភាគ ៨១

តណ្ហា មាន​វេទនា​ជាហេតុ កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន មាន​តណ្ហា​ជាហេតុ កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។

ចប់ ហេតុ​ចតុ​ក្កៈ។


 [២៨] សង្ខារ ប្រកបដោយ​អវិជ្ជា កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​ប្រកបដោយ​សង្ខារ កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​ប្រកបដោយ​វិញ្ញាណ កើតមាន​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ ប្រកបដោយ​នាម កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​ប្រកបដោយ​អាយតនៈ​ទី ៦ កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​ប្រកបដោយ​ផស្សៈ​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​ប្រកបដោយ​វេទនា កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន​ប្រកបដោយ​តណ្ហា កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637647381818640654
ទៅកាន់ទំព័រ៖