ព្រះត្រៃបិដក ភាគ ៨១

រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរ​ក្នុង​ឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារ​ថ្មី អាហារ​ចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់​ខាប់ ទឹកភ្នែក ខ្លាញ់​រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ភិក្ខុ​នោះ រមែង​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​កាយ​នោះ​ឲ្យ​ជា​និមិត្ត កំណត់​នូវ​កាយ ដែល​ខ្លួន​កំណត់ទុក​ដោយ​ល្អ ភិក្ខុ​នោះ លុះ​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​កាយ​នោះ​ឲ្យ​និមិត្ត កំណត់​នូវ​កាយ ដែល​ខ្លួន​កំណត់ទុក​ដោយ​ល្អ​ហើយ រមែង​ប្រមូល​មក​នូវ​ចិត្ត​ក្នុង​កាយ​ខាងក្នុង ទាំង​ខាងក្រៅ។
 [១៨០] ចុះ​ភិក្ខុ​ពិចារណា​នូវ​កាយ​ក្នុង​កាយ ខាងក្នុង និង​ខាងក្រៅ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​នូវ​កាយ​ខាងក្នុង និង​ខាងក្រៅ (កាយ​របស់​ខ្លួន ទាំង​កាយ​របស់​គេ) គឺ ខាងលើ​តាំង​អំពី​បាតជើង​ឡើង​ទៅ ខាងក្រោម​តាំង​អំពី​ចុង​សក់​ចុះ​មក ដែល​មាន​ស្បែក​បិទបាំង​ជុំវិញ ពេញដោយ​វត្ថុ​មិន​ស្អាត មាន​ប្រការ​ផ្សេងៗដូច្នេះ​ថា ក្នុង​កាយ​មាន សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរ​ក្នុង​ឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637647410211932106
ទៅកាន់ទំព័រ៖