ព្រះត្រៃបិដក ភាគ ៨១

ពោះវៀនធំ ពោះវៀនតូច អាហារ​ថ្មី អាហារ​ចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់​ខាប់ ទឹកភ្នែក ខ្លាញ់​រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ភិក្ខុ​ពិចារណា​នូវ​កាយ​ក្នុង​កាយ​ខាងក្នុង និង​ខាងក្រៅ សម្រេច​ឥរិយាបថ មាន​ព្យាយាម ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ជា​អ្នកដឹងខ្លួន មានស្មារតី (ជា​គ្រឿង​កំណត់) កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក​យ៉ាងនេះ​ឯង។
 [១៨១] សេចក្តី​ត្រង់​ពាក្យ​ថា ភិក្ខុ​ពិចារណា។ សំនួរ​ថា ចុះ​បណ្តា​ពាក្យ​ទាំងនោះ ការពិចារណា តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ សេចក្តី​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា នេះ​ហៅថា ការពិចារណា ភិក្ខុ​ជា​អ្នក​ព្រមព្រៀង មូល​មិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកប​ព្រមដោយ​បញ្ញា​ជា​គ្រឿង​ពិចារណា​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ភិក្ខុ​ពិចារណា។
 [១៨២] ពាក្យ​ថា សម្រេច​ឥរិយាបថ គឺ​សម្រេច ប្រព្រឹត្ត រក្សា រស់នៅ ញុំាង​អត្តភាព​ឲ្យ​រស់នៅ ត្រាច់​ទៅ សម្រាក ព្រោះហេតុនោះ ទើប​ពោល​ថា សម្រេច​ឥរិយាបថ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637647410468181722
ទៅកាន់ទំព័រ៖