ព្រះត្រៃបិដក ភាគ ៨១

 [១៨៣] សេចក្តី​ត្រង់​ពាក្យ​ថា មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស។ សំនួរ​ថា ចុះ​បណ្តា​ពាក្យ​ទាំងនោះ សេចក្តី​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សេចក្តី​ព្យាយាម​ត្រូវ​ណា នេះ​ហៅថា សេចក្តី​ព្យាយាម ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស ភិក្ខុ​ជា​អ្នក​ព្រមព្រៀង មូល​មិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកប​ព្រមដោយ​ព្យាយាម ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស។
 [១៨៤] សេចក្តី​ត្រង់​ពាក្យ​ថា ជា​អ្នកដឹងខ្លួន។ សំនួរ​ថា ចុះ​បណ្តា​ពាក្យ​ទាំងនោះ ពាក្យ​ថា ការ​ដឹងខ្លួន តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ សេចក្តី​មិន​វង្វេង ការពិចារណា​នូវ​ធម៌ ការ​ឃើញត្រូវ​ណា នេះ​ហៅថា ការ​ដឹងខ្លួន ភិក្ខុ​ជា​អ្នក​ព្រមព្រៀង មូល​មិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកប​ព្រមដោយ​ការ​ដឹងខ្លួន​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ជា​អ្នកដឹងខ្លួន។
 [១៨៥] សេចក្តី​ត្រង់​ពាក្យ​ថា មានស្មារតី។ សំនួរ​ថា ចុះ​បណ្តា​ពាក្យ​ទាំងនោះ ពាក្យ​ថា ស្មារតី តើ​ដូចម្តេច។ ការ​រឭក ការ​នឹកឃើញ។បេ។ ការ​រឭក​ត្រូវ​ណា នេះ​ហៅថា ស្មារតី
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637647410738025435
ទៅកាន់ទំព័រ៖