ព្រះត្រៃបិដក ភាគ ៨១
[១៨៧] ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយខាងក្នុង តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ កាលទទួលសុខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា កាលទទួលទុក្ខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា កាលទទួលអទុក្ខមសុខវេទនា ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនាប្រកបដោយអាមិសៈ កាលទទួលសុខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា មិនប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈ កាលទទួលអទុក្ខមសុខវេទនាប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ។ ភិក្ខុនោះ រមែងគប់រក
ID: 637647411276619146
ទៅកាន់ទំព័រ៖