ព្រះត្រៃបិដក ភាគ ៨១
អប់រំ ធ្វើឲ្យច្រើន នូវវេទនានោះ ឲ្យជានិមិត្ត កំណត់នូវវេទនាដែលខ្លួនកំណត់ទុកដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន នូវវេទនានោះ ឲ្យជានិមិត្ត កំណត់នូវវេទនា ដែលខ្លួនកំណត់ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្ត ក្នុងវេទនាខាងក្រៅ។
[១៨៨] ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវបុគ្គល កាលទទួលសុខវេទនាថា បុគ្គលនេះ ទទួលសុខវេទនា ដឹងច្បាស់នូវបុគ្គល កាលទទួលទុក្ខវេទនាថា បុគ្គលនេះ ទទួលទុក្ខវេទនា ដឹងច្បាស់នូវបុគ្គល កាលទទួលអទុក្ខមសុខវេទនាថា បុគ្គលនេះ ទទួលអទុក្ខមសុខវេទនា ដឹងច្បាស់នូវបុគ្គល កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួលសុខវេទនា ប្រកបដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលសុខវេទនា មិនប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួលសុខវេទនា មិនប្រកបដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈក្តីថា បុគ្គលនេះ ទទួលអទុក្ខមសុខវេទនាប្រកបដោយអាមិសៈ ដឹងច្បាស់នូវបុគ្គល កាលទទួលអទុក្ខមសុខវេទនា
ID: 637647411502713004
ទៅកាន់ទំព័រ៖