ព្រះត្រៃបិដក ភាគ ៨១

មិន​ប្រកបដោយ​អាមិសៈ​ក្តី​ថា បុគ្គល​នេះ ទទួល​អទុ​ក្ខម​សុខវេទនា មិន​ប្រកបដោយ​អាមិសៈ។ ភិក្ខុ​នោះ រមែង​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​វេទនា​នោះ ឲ្យ​ជា​និមិត្ត កំណត់​នូវ​វេទនា ដែល​ខ្លួន​កំណត់ទុក​ដោយ​ល្អ ភិក្ខុ​នោះ លុះ​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​វេទនា​នោះ ឲ្យ​ជា​និមិត្ត កំណត់​នូវ​វេទនា ដែល​ខ្លួន​កំណត់ទុក​ដោយ​ល្អ​ហើយ រមែង​ប្រមូល​មក​នូវ​ចិត្ត ក្នុង​វេទនា​ទាំងឡាយ ទាំង​ខាងក្នុង ទាំង​ខាងក្រៅ។
 [១៨៩] ចុះ​ភិក្ខុ​ពិចារណា​នូវ​វេទនា ក្នុង​វេទនា​ទាំងឡាយ ខាងក្នុង និង​ខាងក្រៅ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹង​ច្បាស់​នូវ​សុខវេទនា​ថា សុខវេទនា ដឹង​ច្បាស់​នូវ​ទុក្ខវេទនា​ថា ទុក្ខវេទនា ដឹង​ច្បាស់​នូវ​អទុ​ក្ខម​សុខវេទនា​ថា អទុ​ក្ខម​សុខវេទនា ដឹង​ច្បាស់​នូវ​សុខវេទនា ប្រកបដោយ​អាមិសៈ​ថា សុខវេទនា ប្រកបដោយ​អាមិសៈ ដឹង​ច្បាស់​នូវ​សុខវេទនា​មិន​ប្រកបដោយ​អាមិសៈ​ថា សុខវេទនា មិន​ប្រកបដោយ​អាមិសៈ ដឹង​ច្បាស់​នូវ​ទុក្ខវេទនា ប្រកបដោយ​អាមិសៈ​ថា ទុក្ខវេទនា​ប្រកបដោយ​អាមិសៈ ដឹង​ច្បាស់​នូវ​ទុក្ខវេទនា មិន​ប្រកបដោយ​អាមិសៈ​ថា ទុក្ខវេទនា មិន​ប្រកបដោយ​អាមិសៈ ដឹង​ច្បាស់​នូវ​អទុ​ក្ខម​សុខវេទនា ប្រកបដោយ​អាមិសៈ​ថា អទុ​ក្ខម​សុខវេទនា ប្រកបដោយ​អាមិសៈ ដឹង​ច្បាស់​នូវ​អទុ​ក្ខម​សុខវេទនា មិន​ប្រកបដោយ​អាមិសៈ​ថា អទុ​ក្ខម​សុខវេទនា មិន​ប្រកបដោយ​អាមិសៈ
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637647411737400406
ទៅកាន់ទំព័រ៖