ព្រះត្រៃបិដក ភាគ ៨១

ទោះ​ចិត្ត​របស់​គេ ប្រកបដោយ​ទោសៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ ប្រកបដោយ​ទោសៈ ទោះ​ចិត្ត​របស់​គេ ប្រាសចាក​ទោសៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ ប្រាសចាក​ទោសៈ ទោះ​ចិត្ត​របស់​គេ ប្រកបដោយ​មោហៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ ប្រកបដោយ​មោហៈ ទោះ​ចិត្ត​របស់​គេ ប្រាសចាក​មោហៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ ប្រាសចាក​មោហៈ ទោះ​ចិត្ត​របស់​គេ រួញរា ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ​រួញរា ទោះ​ចិត្ត​របស់​គេ​រាយមាយ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ រាយមាយ ទោះ​ចិត្ត​របស់​គេ ជា​មហ​គ្គ​តៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ​ជា​មហ​គ្គ​តៈ ទោះ​ចិត្ត​របស់​គេ មិនមែន​ជា​មហ​គ្គ​តៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ មិនមែន​ជា​មហ​គ្គ​តៈ ទោះ​ចិត្ត​របស់​គេ​ជាស​ឧត្តរៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ ជាស​ឧត្តរៈ ទោះ​ចិត្ត​របស់​គេ​ជា​អនុ​ត្ត​រៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ​ជា​អនុ​ត្ត​រៈ ទោះ​ចិត្ត​របស់​គេ​តាំងនៅ​មាំ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ​តាំងនៅ​មាំ ទោះ​ចិត្ត​របស់​គេ មិន​តាំងនៅ​មាំ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ មិន​តាំងនៅ​មាំ ទោះ​ចិត្ត​របស់​គេ រួច​ស្រឡះ ក៏​ដឹង​ច្បាស់​ថា ចិត្ត​របស់​គេ រួច​ស្រឡះ ទោះ​ចិត្ត​របស់​គេ មិនទាន់​រួច​ស្រឡះ ក៏​ដឹង​ច្បាស់ ថា ចិត្ត​របស់​គេ មិនទាន់​រួច​ស្រឡះ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637647417387400434
ទៅកាន់ទំព័រ៖