ព្រះត្រៃបិដក ភាគ ៨១

ភិក្ខុ​នោះ រមែង​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​ចិត្ត​នោះ​ឲ្យ​ជា​និមិត្ត កំណត់​នូវ​ចិត្ត ដែល​ខ្លួន​កំណត់ទុក​ដោយ​ល្អ ភិក្ខុ​នោះ លុះ​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន ចំពោះ​ចិត្ត​នោះ ឲ្យ​ជា​និមិត្ត កំណត់​នូវ​ចិត្ត ដែល​ខ្លួន​កំណត់ទុក​ដោយ​ល្អ​ហើយ រមែង​ប្រមូល​មក​នូវ​ចិត្ត ក្នុងចិត្ត​ខាងក្នុង និង​ខាងក្រៅ។
 [១៩៣] ចុះ​ភិក្ខុ​ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត ខាងក្នុង និង​ខាងក្រៅ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ទោះ​ចិត្ត​ប្រកបដោយ​រាគៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកបដោយ​រាគៈ ទោះ​ចិត្ត​ប្រាសចាក​រាគៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាសចាក​រាគៈ ទោះ​ចិត្ត​ប្រកបដោយ​ទោសៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកបដោយ​ទោសៈ ទោះ​ចិត្ត​ប្រាសចាក​ទោសៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាសចាក​ទោសៈ ទោះ​ចិត្ត​ប្រកបដោយ​មោហៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រកបដោយ​មោហៈ ទោះ​ចិត្ត​ប្រាសចាក​មោហៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ប្រាសចាក​មោហៈ ទោះ​ចិត្តរួញរា ក៏​ដឹង​ច្បាស់​ថា ចិត្តរួញរា ទោះ​ចិត្តរាយមាយ ក៏​ដឹង​ច្បាស់​ថា ចិត្តរាយមាយ ទោះ​ចិត្តជា​មហ​គ្គ​តៈ ក៏​ដឹង​ច្បាស់​ថា ចិត្តជា​មហ​គ្គ​តៈ ទោះ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ ទោះ​ចិត្ត​ជាស​ឧត្តរៈ ក៏​ដឹង​ច្បាស់​ថា ចិត្ត​ជាស​ឧត្តរៈ ទោះ​ចិត្តជា​អនុ​ត្ត​រៈ ក៏​ដឹង​ច្បាស់​ថា ចិត្តជា​អនុ​ត្ត​រៈ ទោះ​ចិត្ត​តាំងនៅ​មាំ ក៏​ដឹង​ច្បាស់​ថា ចិត្ត​តាំងនៅ​មាំ
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637647417610056631
ទៅកាន់ទំព័រ៖