ព្រះត្រៃបិដក ភាគ ៨១
នូវឧទ្ធច្ចកុក្កុច្ចៈខាងក្នុង កាលមាន។បេ។ នូវវិចិកិច្ឆាខាងក្នុង កាលមានថា វិចិកិច្ឆាខាងក្នុងរបស់អាត្មាអញមាន ឬដឹងច្បាស់នូវវិចិកិច្ឆាខាងក្នុង កាលមិនមានថា វិចិកិច្ឆាខាងក្នុងរបស់អាត្មាអញមិនមាន ការកើតឡើងនៃវិចិកិច្ឆាដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់នូវវិចិកិច្ឆា ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការមិនកើតតទៅនៃវិចិកិច្ឆាដែលខ្លួនលះបង់ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវសតិសម្ពោជ្ឈង្គខាងក្នុង កាលមានថា សតិសម្ពោជ្ឈង្គខាងក្នុង របស់អាត្មាអញមាន ឬដឹងច្បាស់នូវសតិសម្ពោជ្ឈង្គខាងក្នុង កាលមិនមានថា សតិសម្ពោជ្ឈង្គខាងក្នុង របស់អាត្មាអញមិនមាន ការកើតឡើងនៃសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការពេញលេញដោយភាវនានៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ដឹងច្បាស់នូវធម្មវិចយសម្ពោជ្ឈង្គខាងក្នុង កាលមាន។បេ។ នូវវីរិយសម្ពោជ្ឈង្គខាងក្នុង កាលមាន។បេ។ នូវបីតិសម្ពោជ្ឈង្គខាងក្នុង កាលមាន។បេ។ នូវបស្សទ្ធិសម្ពោជ្ឈង្គខាងក្នុង កាលមាន។បេ។ នូវសមាធិសម្ពោជ្ឈង្គខាងក្នុង កាលមាន។បេ។
ID: 637647418292869277
ទៅកាន់ទំព័រ៖