ព្រះត្រៃបិដក ភាគ ៨១
នូវឧបេក្ខាសម្ពោជ្ឈង្គខាងក្នុង កាលមានថា ឧបេក្ខាសម្ពោជ្ឈង្គខាងក្នុង របស់អាត្មាអញមាន ឬដឹងច្បាស់នូវឧបេក្ខាសម្ពោជ្ឈង្គខាងក្នុង កាលមិនមានថា ឧបេក្ខាសម្ពោជ្ឈង្គខាងក្នុង របស់អាត្មាអញ មិនមាន ការកើតឡើងនៃឧបេក្ខាសម្ពោជ្ឈង្គដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការពេញលេញដោយភាវនា នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌នោះ ឲ្យជានិមិត្ត កំណត់នូវធម៌ដែលខ្លួនកំណត់ទុកដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើននូវធម៌នោះ ឲ្យជានិមិត្ត កំណត់នូវធម៌ ដែលខ្លួនកំណត់ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្តក្នុងធម៌ទាំងឡាយ ជាខាងក្រៅ។
[១៩៦] ចុះភិក្ខុ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយជាខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវកាមច្ឆន្ទៈរបស់គេ កាលមានថា កាមច្ឆន្ទៈរបស់គេមាន ឬដឹងច្បាស់នូវកាមច្ឆន្ទៈរបស់គេ កាលមិនមានថា កាមច្ឆន្ទៈរបស់គេ មិនមាន ការកើតឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ដោយហេតុណា
ID: 637647418517712950
ទៅកាន់ទំព័រ៖