ព្រះត្រៃបិដក ភាគ ៨១
ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការមិនកើតតទៅនៃកាមច្ឆន្ទៈ ដែលគេលះបង់ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ដឹងច្បាស់នូវព្យាបាទរបស់គេ កាលមាន។បេ។ នូវថីនមិទ្ធៈរបស់គេ កាលមាន។បេ។ នូវឧទ្ធច្ចកុក្កុច្ចៈរបស់គេ កាលមាន។បេ។ នូវវិចិកិច្ឆារបស់គេ កាលមានថា វិចិកិច្ឆារបស់គេ មាន ឬដឹងច្បាស់នូវវិចិកិច្ឆារបស់គេ កាលមិនមានថា វិចិកិច្ឆារបស់គេមិនមាន ការកើតឡើងនៃវិចិកិច្ឆាដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង ការលះបង់នូវវិចិកិច្ឆា ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការមិនកើតតទៅនៃវិចិកិច្ឆាដែលគេលះបង់ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវសតិសម្ពោជ្ឈង្គរបស់គេ កាលមានថា សតិសម្ពោជ្ឈង្គរបស់គេមាន ឬដឹងច្បាស់នូវសតិសម្ពោជ្ឈង្គរបស់គេ កាលមិនមានថា សតិសម្ពោជ្ឈង្គរបស់គេ មិនមាន ការកើតឡើងនៃសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង ការពេញលេញដោយភាវនា នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ភិក្ខុដឹងច្បាស់នូវធម្មវិចយសម្ពោជ្ឈង្គរបស់គេ កាលមាន។បេ។ នូវវីរិយសម្ពោជ្ឈង្គរបស់គេ កាលមាន។បេ។នូវបីតិសម្ពោជ្ឈង្គរបស់គេ កាលមាន។បេ។ នូវបស្សទ្ធិសម្ពោជ្ឈង្គរបស់គេ កាលមាន។បេ។
ID: 637647418733806712
ទៅកាន់ទំព័រ៖