ព្រះត្រៃបិដក ភាគ ៨១
នូវសមាធិសម្ពោជ្ឈង្គរបស់គេ កាលមាន។បេ។ ដឹងច្បាស់នូវឧបេក្ខាសម្ពោជ្ឈង្គរបស់គេ កាលមានថា ឧបេក្ខាសម្ពោជ្ឈង្គរបស់គេ មាន ឬដឹងច្បាស់នូវឧបេក្ខាសម្ពោជ្ឈង្គរបស់គេ កាលមិនមានថា ឧបេក្ខាសម្ពោជ្ឈង្គរបស់គេមិនមាន ការកើតឡើងនៃឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការពេញលេញដោយភាវនានៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុនោះ រមែងគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌នោះ ឲ្យជានិមិត្ត កំណត់នូវធម៌ដែលខ្លួនកំណត់ទុកដោយល្អ ភិក្ខុនោះ លុះគប់រក អប់រំ ធ្វើឲ្យច្រើន នូវធម៌នោះ ឲ្យជានិមិត្ត កំណត់នូវធម៌ដែលខ្លួនកំណត់ទុកដោយល្អហើយ រមែងប្រមូលមកនូវចិត្ត ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅ។
[១៩៧] ចុះភិក្ខុ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវកាមច្ឆន្ទៈ កាលមាន ថាកាមច្ឆន្ទៈមាន ឬដឹងច្បាស់នូវកាមច្ឆន្ទៈ កាលមិនមានថា កាមច្ឆន្ទៈមិនមាន
ID: 637647418975525440
ទៅកាន់ទំព័រ៖