ព្រះត្រៃបិដក ភាគ ៨១

ការ​កើតឡើង​នៃ​កាមច្ឆន្ទៈ ដែល​មិនទាន់​កើតឡើង​ហើយ ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង ការ​លះបង់​នូវ​កាមច្ឆន្ទៈ ដែល​កើតឡើង​ហើយ ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង ការ​មិនកើត​តទៅ​នៃ​កាមច្ឆន្ទៈ ដែល​លះបង់​ហើយ ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ នោះ​ផង ភិក្ខុ​ដឹង​ច្បាស់ នូវ​ព្យាបាទ កាល​មាន។បេ។ នូវ​ថីនមិទ្ធៈ កាល​មាន។បេ។ នូវ​ឧទ្ធច្ចកុក្កុច្ចៈ កាល​មាន។បេ។ នូវ​វិចិកិច្ឆា កាល​មាន​ថា វិចិកិច្ឆា​មាន ឬដឹង​ច្បាស់​នូវ​វិចិកិច្ឆា កាល​មិន​មាន​ថា វិចិកិច្ឆា​មិន​មាន ការ​កើតឡើង​នៃ​វិចិកិច្ឆា ដែល​មិនទាន់​កើតឡើង​ហើយ ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង ការ​លះបង់​នូវ​វិចិកិច្ឆា ដែល​កើតឡើង​ហើយ ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង ការ​មិនកើត​តទៅ​នៃ​វិចិកិច្ឆា ដែល​លះបង់​ហើយ ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង។ ភិក្ខុ​ដឹង​ច្បាស់​នូវ​សតិ​សម្ពោ​ជ្ឈង្គ កាល​មាន​ថា សតិ​សម្ពោ​ជ្ឈង្គ​មាន ឬដឹង​ច្បាស់​នូវ​សតិ​សម្ពោ​ជ្ឈង្គ កាល​មិន​មាន​ថា សតិ​សម្ពោ​ជ្ឈង្គ​មិន​មាន ការ​កើតឡើង​នៃ​សតិ​សម្ពោ​ជ្ឈង្គ​ដែល​មិនទាន់​កើតឡើង ដោយហេតុ​ណា ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637647419172244219
ទៅកាន់ទំព័រ៖