ព្រះត្រៃបិដក ភាគ ៨១
ការពេញលេញដោយភាវនា នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ភិក្ខុដឹងច្បាស់នូវធម្មវិចយសម្ពោជ្ឈង្គ កាលមាន។បេ។ នូវវីរិយសម្ពោជ្ឈង្គ កាលមាន។បេ។ នូវបីតិសម្ពោជ្ឈង្គ កាលមាន។បេ។ នូវបស្សទ្ធិសម្ពោជ្ឈង្គ កាលមាន។បេ។ នូវសមាធិសម្ពោជ្ឈង្គ កាលមាន។បេ។ នូវឧបេក្ខាសម្ពោជ្ឈង្គ កាលមានថា ឧបេក្ខាសម្ពោជ្ឈង្គមាន ឬដឹងច្បាស់នូវឧបេក្ខាសម្ពោជ្ឈង្គ កាលមិនមានថា ឧបេក្ខាសម្ពោជ្ឈង្គមិនមាន ការកើតឡើងនៃឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការពេញលេញដោយភាវនា នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅ សម្រេចឥរិយាបថ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក យ៉ាងនេះឯង។
[១៩៨] សេចក្តីត្រង់ពាក្យថា ភិក្ខុពិចារណា។ ប្រស្នាថា ចុះបណ្តាពាក្យទាំងនោះ ការពិចារណា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា នេះហៅថា
ID: 637647419392869358
ទៅកាន់ទំព័រ៖