ព្រះត្រៃបិដក ភាគ ៨១

 [២០២] សេចក្តី​ត្រង់​ពាក្យ​ថា មានស្មារតី។ សំនួរ​ថា ចុះ​បណ្តា​ពាក្យ​ទាំងនោះ ស្មារតី តើ​ដូចម្តេច។ គឺ ការ​នឹក​រឭក ការ​នឹក​រឿយៗ។បេ។ ការ​រឭក​ត្រូវ​ណា នេះ​ហៅថា ស្មារតី ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកបដោយ​ស្មារតី​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា មានស្មារតី។
 [២០៣] សេចក្តី​ត្រង់​ពាក្យ​ថា កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក។ សំនួរ​ថា ចុះ​បណ្តា​ពាក្យ​ទាំងនោះ លោក តើ​ដូចម្តេច។ ធម៌​ទាំងឡាយ​នោះ​ឯង ហៅថា លោក ឧបាទានក្ខន្ធ​ទាំង ៥ ហៅថា លោក នេះ​ហៅថា លោក។ បណ្តា​ពាក្យ​ទាំងនោះ អភិជ្ឈា តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃ​ចិត្ត​ណា នេះ​ហៅថា អភិជ្ឈា។ បណ្តា​ពាក្យ​ទាំងនោះ ទោមនស្ស តើ​ដូចម្តេច។ សេចក្តី​មិន​ត្រេកអរ ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ទុក្ខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍ មិនជា​ទី​ត្រេកអរ ជា​ទុក្ខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស ទុក្ខវេទនា​មិនជា​ទី​ត្រេកអរ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា ទោមនស្ស។ ភិក្ខុ​ជា​អ្នក​ទូន្មាន កំចាត់​បង់
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637647419890525519
ទៅកាន់ទំព័រ៖