ព្រះត្រៃបិដក ភាគ ៨១

ស្ងប់ រម្ងាប់ ស្ងប់​ឈឹង ធ្វើឲ្យ​វិនាស ធ្វើឲ្យ​សាបសូន្យ ឲ្យ​ដល់​នូវ​ការខូចខាត ឲ្យ​ដល់​នូវ​ការ​ហីន​ហោច ឲ្យ​រីងស្ងួត ឲ្យ​ហួតហែង ធ្វើឲ្យ​បាត់បង់​នូវ​អភិជ្ឈា និង​ទោមនស្ស​នេះ ដោយ​ប្រការ​ដូច្នេះ ក្នុង​លោក​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា កំចាត់​បង់​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោក។

ចប់ ធម្មា​នុបស្ស​នា​និទ្ទេស។
ចប់ សុត្តន្ត​ភា​ជនីយ។


 [២០៤] សតិ​ប្ប​ដ្ឋាន ៤។ គឺ​ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​នូវ​កាយ​ក្នុង​កាយ ១ ពិចារណា​នូវ​វេទនា ក្នុង​វេទនា​ទាំងឡាយ ១ ពិចារណា​នូវ​ចិត្ត ក្នុងចិត្ត ១ ពិចារណា​នូវ​ធម៌ ក្នុង​ធម៌​ទាំងឡាយ ១។
 [២០៥] ចុះ​ភិក្ខុ​ពិចារណា​នូវ​កាយ​ក្នុង​កាយ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិបទា ទន្ធា​ភិ​ញ្ញា (ភិក្ខុ​នេះ) ឈ្មោះថា ពិចារណា​នូវ​កាយ​ក្នុង​កាយ ក្នុង​សម័យ​នោះ
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637647420179431665
ទៅកាន់ទំព័រ៖